ចិនធ្វើសមយុទ្ធបញ្ជាក់ការប្តេជ្ញាចិត្តឆ្នាំ២០២៣ រារាំងសត្រូវពីខាងក្រៅប៉ុនប៉ងបំបែកតៃវ៉ាន់ (Video Inside)
អត្ថបទដោយ៖
Apsara Net
សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការប្តេជ្ញាចិត្ត ដោយមិនឱ្យកម្លាំងពីខាងក្រៅណាមក បំបែកកោះតៃវ៉ាន់ចេញពីសាធារណរដ្ឋប្រជាមានិតចិនបានឡើយ។ ការប្តេជ្ញាចិត្តនេះ បានធ្វើ ក្នុងខែមករាឆ្នាំ២០២៣នេះ ខណៈការលើកទឹកចិត្តពីបរទេសនានាដើម្បីជំរុញការចង់ផ្តាច់កោះ តៃវ៉ាន់ជាប្រទេសឯករាជ្យបានធ្វើជាបន្តថែមទៀត។ ប្រទេសចិនបានធ្វើសមយុទ្ធ ក្នុងតំបន់នៅក្បែរ និងជុំវិញកោះតៃវ៉ាន់ ក្នុងឆ្នាំ២០២៣ ដែលជាសមយុទ្ធបង្ហាញការប្តេជ្ញាចិត្តដាច់ខាតរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងកិច្ចការពារដែនអធិបតេយ្យជាតិរបស់ខ្លួន។ ការធ្វើសមយុទ្ធដើមឆ្នាំ ២០២៣នេះ បានទន្ទឹមនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាល្លឺម៉ង់លើកដំបូងមក កាន់កោះតៃវ៉ាន់ថែមទៀត។ លោក ម៉ារ យ៉ារិទ្ធ រាយការណ៍