ផ្ដុំគ្នាជក់គ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ និងគេចរួច២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួកចំនួន៤នាក់ កាលពីម៉ោង១១យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅផ្ទះគ្មានលេខ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ករណីប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស សុខឃៀង  ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់កង់បី  ស្នាក់នៅបន្ទប់ជួលភូមិឬស្សី សង្កាត់ស្ទឹងានជ័យ២ ខណ្ឌមានជ័យ និងឈ្មោះ ថាច វី ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។

បើតាមលោកនាយប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើបាន គឺរូបគាត់បានចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យមានគ្នា៤នាក់ ជិះកង់បីឥណ្ឌដឹកគ្នាចូលទៅផ្ទះកើតហេតុ ដោយមានការសង្ស័យទើបចូលទៅមើល ស្រាប់តែឃើញពួកគេកំពុងជក់ថ្នាំញៀន ទើបឃាត់បាន២នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនរួច។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ណោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្តតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner