មនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីខ្យល់ព្យុះ នៅរដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្សស្លាប់កើនដល់ ១៧ នាក់

កាលីហ្វ័រញ៉ា៖ មនុស្សរាប់ម៉ឺននាក់ ស្ថិតក្រោមការបញ្ជាជម្លៀសនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថ្មីៗនេះ ខណៈដែលរដ្ឋនេះត្រូវបានបំផ្លិចបំផ្លាញ ដោយព្យុះចុងក្រោយបង្អស់ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់បានស្លាប់ហើយ។

ភ្លៀងធ្លាក់យ៉ាងគំហុក បណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ ផ្លូវហាយវេសំខាន់ៗបានបិទ ដើមឈើដួលរលំ និងបានបោកបក់ចេញពីអ្នកបើកបរ និងអ្នកដំណើរ រួមទាំងក្មេងប្រុសអាយុប្រាំឆ្នាំម្នាក់ ដែលនៅតែបាត់ខ្លួននៅកណ្តាលរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងភ្លៀង និងព្រិលកាន់តែច្រើនបានវាយប្រហាររដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់អាមេរិកមួយនេះ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះ និងអាជីវកម្មនៅរដ្ឋកាលីហ្វ័រញ៉ា ប្រហែល ១១ម៉ឺនកន្លែង ត្រូវបានគ្មានថាមពល កាលពីថ្ងៃអង្គារ។ សេវាអាកាសធាតុជាតិបាននិយាយថា ព្យុះថ្មីមួយត្រូវបានកំណត់ថា នឹងវាយលុករដ្ឋជាមួយនឹងភ្លៀងថ្មី នាភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃពុធ និងព្រិលជាច្រើនហ្វីតទៀតនៅលើភ្នំ សៀរ៉ា ណេវ៉ាដា (Sierra Nevada )។

ប្រភពដដែលបានពិពណ៌នាអំពី “ការវាយលុកគ្មានទីបញ្ចប់ នៃព្រឹត្តិការណ៍ទន្លេបរិយាកាស” ថាជាប្រព័ន្ធព្យុះដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីឆ្នាំ២០០៥៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner