អភិបាលរងខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់មាត់ទន្លេច្រាំងបាក់

ភ្នំណេញ ៖ ដោយអនុវត្តតាមផែនការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតទៅដល់មាត់ទន្លេច្រាំងបាក់ នៅភូមិដើមចាន់១ ក្នុងសង្កាត់ច្បារអំពៅទី២ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជាលទ្ធផលវិញ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះ កម្លាំងជំនាញ បានធ្វើកិច្ចសន្យា និងណែនាំទៅដល់ម្ចាស់ទីតាំង ដែលបានដាក់តុប្រករោងលក់ដូរនៅលើដីសាធារណៈជារបស់រដ្ឋ តម្រូវអោយរុះរើចេញ ដោយទុកពេលអោយក្នុងមួយសប្តាហ៍ គឺពុំអនុញ្ញាតអោយលក់ជាបន្តទៀតនោះឡើយ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner