ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស ដាក់លក់ផលិតផលអាហារបំប៉នសុខភាពសារាយសមុទ្រ និងផលិតផលថែរក្សាសម្រស់មកពីបារាំងលើទីផ្សារកម្ពុជា

ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលមកពីប្រទេសបារាំង បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រមជាមួយការដាក់លក់ផលិតផលអាហារបំប៉នសុខភាពសារាយសមុទ្រ និងផលិតផលថែរក្សាសម្រស់មកពីបារាំងលើទីផ្សារកម្ពុជា និងការប្រកាសលោក សុវណ្ណ រិទ្ធី ជាទូតសុឆន្ទៈតំណាងផលិតផលរបស់ខ្លួន។

ថ្លែងក្នុងពិធីនេះ លោកជំទាវ សុខ រស្មី អគ្គនាយិការក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស បានមានប្រសាសន៍ថា មុននឹងសម្រេចចិត្តនាំចូលនូវផលិតផលអាហារបំប៉នសុខភាពសារាយសមុទ្រ និងផលិតផលថែរក្សាសម្រស់ពីប្រទេសបារាំងមកកាន់ទីផ្សារប្រទេសកម្ពុជា គឺលោកជំទាវបានសិក្សាស្វែងយល់ច្បាស់លាស់ពីផលិតផល និងតម្រូវការផ្នែកសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកជំទាវ សុខ រស្មី បន្តថា ផលិតផលមួយនេះ ពិតជាមានគុណភាពជួយដល់សុខភាពយ៉ាងពិតប្រាកដ មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់នោះឡើយ។

ទន្ទឹមនឹងការចែកចាយលក់ផលិតផលថ្មីនេះ លោកជំទាវអគ្គនាយិការក៏បានប្រកាសទទួលយកលោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មានដ៏ឆ្នើមមួយរូប ធ្វើជាទូតសុឆន្ទៈសម្រាប់ផលិតផលសារាយសមុទ្រនេះផងដែរ ពីព្រោះលោកមានឆន្ទៈ និងមានគោលដៅប្រហាក់ប្រហែលគ្នានឹងក្រុមហ៊ុន ក្នុងការជួយដោះទុក្ខធុរៈអ្នកដទៃ ជាពិសេសលោកបានប្រើប្រាស់សារ៉ាយសមុទ្រនេះ ទទួលបានប្រសិទ្ធភាពខ្ពស់ លើជំងឺប្រចាំកាយ គឺជំងឺក្រពះ និងពោះវៀនដ៏រ៉ាំរ៉ៃជាង១០ឆ្នាំមកនោះ បានធូស្បើយជាបន្តបន្ទាប់។

នាឱកាសនោះដែរ លោកជំទាវ ឡោក ខេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់គិតគូរទៅលើសុខមាលភាពឱ្យបានហ្មត់ចត់។ លោកជំទាវថា សព្វថ្ងៃមានផលិតផល អាហារសុខភាពជាច្រើនបាននិងកំពុងចរាចរណ៍នៅលើទីផ្សារ ទាំងមានច្បាប់និងមិនមានច្បាប់អនុញ្ញាត ដូច្នេះរាល់ការសម្រេចចិត្តប្រើប្រាស់ផលិតផលណាមួយ សុំពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាព។

លោកជំទាវ ឡោក ខេង បន្ថែមថា ចំពោះផលិតផលអាហាបំប៉នសុខភាពសារាយសមុទ្រ ដែលនាំចូលពីប្រទេសបារាំងរបស់ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស នេះ ខ្ញុំបានពិនិត្យនូវរាល់លិខិតបទដ្ឋានគតិយុទ្ធនានា ទាំងមកពីបារាំង និងនៅកម្ពុជា វាជាផលិតផលធម្មជាតិ បំរើដល់សុខភាព មានការធានាត្រឹមត្រូវ មានច្បាប់អនុញ្ញាតពីប្រទេសបារាំង និងកម្ពុជា ហើយលោកជំទាវផ្ទាល់ក៏ប្រើប្រាស់ផងដែរ៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner