នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កម្លាំងជំនាញខណ្ឌឬស្សីបានសហការជាមួយកម្លាំងនគរបាលរដ្ឋបាលច្រាំងចម្រេះ២ ធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុច មាត់ទន្លេ ក្រុមទី២ ភូមិ ក សង្កាត់ ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១១ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង ៣០ នាទី ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ លី ហ្វារីត ភភេទប្រុស អាយុ ៣០ឆ្នាំ មមានទីលំនៅក្រុមទី១ ភូមិក សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ទី២/ឈ្មោះ សំ ម៉ាត់លី ភេទប្រុស អាយុ ២៩ឆ្នាំ មមានទីលំនៅក្រុមទី១ ភូមិក សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ សម្ភារ:ដកហូតមានក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់។ (ជារបស់ឈ្មោះ លី ហ្វារីត) ទូរសព្ទ័ចំនួន០៣គ្រឿង។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី
