អ្នកជំនាញឯករាជ្យ អ.ស.ប ទស្សនកិច្ចនៅកម្ពុជាដើម្បីវាយតម្លៃ ស្ថានភាពសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ (អ.ស.ប) កំពុងធ្វើបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បី ស្វែង យល់អំពីសិទ្ធិមនុស្ស និងធ្វើការវាយតម្លៃសិទ្ធិ អ្នក ស្រលាញ់ ភេទដូចគ្នា។

លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) ជាអ្នកជំនាញឯករាជ្យរបស់អ.ស.ប ស្តីពីការការពារប្រឆាំងនឹងអំពើ ហិង្សា និងការរើសអើងផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណ យេនឌ័រ កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣នេះ។

លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស ដែលកំពុងបំពេញទស្សនកិច្ច នៅ ប្រទេសកម្ពុជាតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលបាន មាន ប្រសាសន៍ថា ៖ «ខ្ញុំមើលឃើញថា ដំណើរទស្សនកិច្ចនេះគឺ ជា ជំហានសំខាន់មួយក្នុងការអនុលោមតាមអាណត្តិ ដែលក្រុមប្រឹក្សា សិទ្ធិ មនុស្សផ្ដល់ឱ្យខ្ញុំ ដើម្បីអនុវត្តការសន្ទនា និងស្វែងរកការ សហការ គ្នា ដែលទាក់ទងនឹងសិទ្ធិមនុស្សនៃសមាគមស្ដ្រី ស្រលាញ់ស្ដ្រី បុរសស្រលាញ់បុរស អ្នកស្រលាញ់ទាំងពីរ ភេទ ដូចគ្នា អ្នកប្ដូរយេនឌ័រ និងបុគ្គលចម្រុះយេនឌ័រ (អ្នកស្រលាញ់ ភេទដូចគ្នា)»។

អ្នកជំនាញរូបនេះ នឹងធ្វើដំណើរទៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ហើយនឹងចូលរួមជាមួយអាជ្ញាធរ រដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិ មេដឹកនាំសាសនា និង អ្នកដទៃទៀត។
លោកនឹងធ្វើកំណត់សម្គាល់អំពីវិធានការដែលបានអនុម័តដើម្បីលុបបំបាត់អំពើហិង្សា និងការរើសអើងដោយផ្អែកលើការតំរង់ទិស ផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ហើយស្តាប់ភស្តុតាងទាក់ទង នឹងចន្លោះប្រហោង និងបញ្ហាប្រឈមដែលនៅសេសសល់។

លោកបន្តថា ក៏នឹងប្រមូលធាតុផ្សំនានាដើម្បីវិភាគមូលហេតុ នៃអំពើ ហិង្សា និងការរើសអើង រួមទាំងផលប៉ះពាល់នៃការរើស អើងក្នុងសង្គម និងទម្រង់នៃការរើសអើងប្រសព្វគ្នា។

លោក ម៉ាឌ្រីហ្គាល់ ប័រឡូស បាននិយាយថា ៖ «ការវាយ តម្លៃរបស់ខ្ញុំនឹងផ្តល់ឲ្យខ្ញុំនូវហេតុផលដើម្បីផ្តល់អនុសាសន៍ដល់រដ្ឋ និងភាគីពាក់ព័ន្ធផ្សេងទៀត»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន មើលឃើញថា ដំណើរទស្សនកិច្ចនេះ ជាចំណុចមួយដ៏ល្អ សម្រាប់ កម្ពុជា ក្នុងលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា មិនត្រឹមតែ អង្គការសង្គមស៊ីវិល មិនត្រឹមតែរាជរដ្ឋាភិបាល និងមនុស្សគ្រប់គ្នា គឺផ្ដល់អាទិភាព និងធ្វើការលើកកម្ពស់សិទ្ធិ និងសេរីភាពអ្នក ស្រលាញ់ ភេទដូចគ្នា លុបបំបាត់នូវការរើសអើងផ្សេងៗទាំង លក្ខណៈគ្រួសារ ទាំងលក្ខណៈសង្គមផងដែរ។

លោក កត្តា អ៊ន បញ្ជាក់ថា ៖ «ខ្ញុំមើលឃើញថា វាជាចំណុច ល្អមួយ ក្នុងការឲ្យតម្លៃទៅលើសិទ្ធិមនុស្ស ដែលមានន័យថា បងប្អូនអ្នកស្រលាញ់ភេទដូចគ្នា គាត់ក៏មានសិទ្ធិសេរីភាពដូច អ្នកមិនស្រលាញ់ភេទដូចគ្នាដែរ ហើយសិទ្ធិសេរីភាពនេះ គឺត្រូវ បានធានាការពារដោយបទដ្ឋានគតិយុត្តិអន្តរជាតិ និងធានាការពារ ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបន្តថា៖« មួយវិញទៀតយើងក៏ឃើញថា បងប្អូនអ្នកដែល ស្រលាញ់ ភេទដូចគ្នានៅកម្ពុជា មានសេរីភាពទូលំទូលាយ ហើយ សេរីភាពនេះ គឺសម្បូរបែបមែនទែន ពីព្រោះពួកគាត់អាចប្រើប្រាស់ សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា អាចរួមរស់ជាមួយគ្នា ការតុបតែងខ្លួន និងការកែភេទជាដើម»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទាំងអស់នេះវាគឺជាសេរីភាពដ៏ ទូលំទូលាយបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសមួយចំនួនទាំងក្នុងតំបន់និងក្រៅតំបន់ ដែលប្រទេសទាំងនោះ គឺគេមានច្បាប់រឹត ត្បិតអ្នកស្រលាញ់ភេទដូចគ្នា រហូតដល់មានការផ្តន្ទទោសអ្នក ស្រលាញ់ភេទដូចគ្នាផងដែរ។
សូមបញ្ជាក់ថា លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) បានចូលកាន់តួនាទីជាអ្នកជំនាញឯករាជ្យរបស់អ.ស.បលើការការពារប្រឆាំងនឹងអំពើហិង្សា និងការរើសអើងដោយផ្អែកលើនិន្នាការ ផ្លូវភេទនិងអត្តសញ្ញាណយេនឌ័រ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ហើយលោក ក៏ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធី អេលីន័រ រ៉ូសាវេល (Eleanor Roosevelt) នៅកម្មវិធីសិទ្ធិមនុស្ស របស់សាកល វិទ្យាល័យច្បាប់ ហាវើឌ (Harvard)។
រហូតដល់ខែមិថុនា ឆ្នាំ២០១៩ លោកបានបម្រើការជាអគ្គលេខា ធិការនៃក្រុមប្រឹក្សាស្តារនីតិសម្បទាអន្តរជាតិសម្រាប់ជនរងគ្រោះដោយទារុណកម្ម(IRCT)៕
ដោយ៖ជា សុខនី

ads banner