ទូទាំងប្រទេស ជនពាក់ព័ន្ធ ៤៧នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី១១ ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៤៧នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៤ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ១១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុងចំណោម ជនសង្ស័យ ទាំងចំនួន ៤៧នាក់នេះ រួម មាន៖ ជួញដូរ ៩ ករណី ឃាត់ ២៨ នាក់ ( ស្រី ៤ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់ ៣ នាក់ ( ស្រី ១ នាក់ ) , ប្រើប្រាស់ ៣ ករណី ឃាត់ ១៦ នាក់ , រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង។
សកម្មភាពខាងលើនេះ បានធ្វើនៅប្រាំបីរាជធានី-ខេត្ត រួមមាន រាជធានី ភ្នំពេញ, បាត់ដំបង, កំពង់ស្ពី, កំពង់ចាម, សៀមរាប, ព្រះ វិហារ , កែប, ប៉ៃលិន,ក្នុងនោះ មាន ៩អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៧អង្គភាព និងកងរាជអាវុធហត្ថ ២អង្គភាព ៕ ដោយ៖ ឆៃហួត