ប៉ូឡូញនឹងបញ្ជូនរថក្រោះចម្បាំង Leopard ដល់អ៊ុយក្រែន

វ៉ាសូវី ៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា បានថ្លែងក្នុងថ្ងៃពុធសប្តាហ៍នេះថា ប្រទេសប៉ូឡូញបានសម្រេចចិត្តបញ្ជូនរថក្រោះចម្បាំង Leopard ដែលផលិតដោយអាល្លឺម៉ង់ទៅឱ្យប្រទេសអ៊ុយក្រែន។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងល្វីវ ភាគខាងលិចប្រទេសអ៊ុយក្រែន លោក ឌូដា បានជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីលីទុយអានី លោក ហ្គីតាណាស ណូសេដា ក្នុងទម្រង់ហៅថា Lublin Triangle (សម្ព័ន្ធភាពក្នុងតំបន់នៃប្រទេសទាំងបី)។

បន្ទាប់ពីកិច្ចប្រជុំខាងលើនេះ លោក ឌូដា បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនរថក្រោះ Leopard នឹងប្រគល់រថក្រោះនេះទៅឱ្យអ៊ុយក្រែន ជាផ្នែកមួយនៃការកសាងសម្ព័ន្ធអន្តរជាតិមួយ។ ក្រុមហ៊ុនមួយជាធម្មតាមានរថក្រោះចំនួន ១៤គ្រឿង។ ហើយការនាំចេញរថក្រោះ Leopard ទាមទារការយល់ព្រមពីរដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំង។

ប្រធានាធិបតីប៉ូឡូញរូបនេះ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តត្រូវបានធ្វើឡើងរួចហើយនៅក្នុងប្រទេសប៉ូឡូញ និងថា លោករំពឹងថា នឹងមានប្រទេសជាច្រើនទៀត នឹងចូលរួមកិច្ចខិតខំប្រឹងប្រែងនេះក្នុងពេលឆាប់ៗខាងមុខ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner