របាយការណ៍៖ Tesla ជិតនឹងចុះកិច្ចព្រមព្រៀងសាងសង់កន្លែងផលិត ក្នុងប្រទេសឥណ្ឌូណេស៊ី

ក្រុមហ៊ុនផលិតរថយន្តល្បីខ្លាំងនៅអាមេរិក តេស្លា(Tesla) ជិតឈានដល់កិច្ចព្រមព្រៀងបឋម ក្នុងការសាងសង់កន្លែងផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានសមត្ថភាពផលិត ដល់១លានគ្រឿង នេះបើតាមទីភ្នាក់ងារព័ត៌មាន ប្លូមបឺក (Bloomberg) ដែលបានដកស្រង់ពីប្រភពលាក់អត្តសញ្ញា ដែលដឹងពីគម្រោងនេះ កាលពីថ្ងៃពុធ។
យ៉ាងណាក៏ដោយ នៅក្នុងការអត្ថាធិប្បាយតបវិញ នៅលើបណ្តាញសង្គមធ្វីតធឺ លោក អ៊ីឡន ម៉ាស (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុន តេស្លា (Tesla) បាននិយាយថា
«សូមប្រយ័ត្នចំពោះការសរសេរអត្ថបទដែលលើកឡើងពី ‘ប្រភពដែលមិនបញ្ចេញឈ្មោះ’ ព្រោះថាវាតែងតែមិនពិត»
Bloomberg បានឲ្យដឹង នៅក្នុងរបាយការណ៍របស់ខ្លួនថា រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ពីកិច្ចពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោក។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រយធឺ (Reuters) នោះទេ។
យ៉ាងណាមិញ កាលពីខែវិច្ឆិកា លោក អ៊ីឡន ម៉ាស ធ្លាប់បាននិយាយថា ប្រទេសកូរ៉េខាងត្បូងគឺជាទីតាំងអាទិភាពរបស់ខ្លួន សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី នេះបើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង៕

ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner