ក្រសួងសាធារណការកំពុងសិក្សារៀបចំចំណតរថយន្តក្រុង ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍នៅភ្នំពេញ
ភ្នំពេញ៖ឆ្លើយតបទៅនឹងសំណើរបស់សមាគមដឹកជញ្ជូន អ្នក ដំណើរ ផ្លូវគោកកម្ពុជា (CAMBA) មន្រ្តីជាន់ខ្ពស់នៃ ក្រសួង សាធាណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួង សហការ ជាមួយវិស័យឯកជន កំពុងសិក្សាលើគម្រោងរៀបចំ ចំណតរថយន្តក្រុងនៅក្រៅរាជធានី ដើម្បីបញ្ចៀសការ ចរាចរណ៍ រថយន្តក្រុងធំៗចូលក្នុងទីក្រុង ដែលជាហេតុនាំឱ្យ មាន កកស្ទះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងជំនួប ពិភាក្សា ការងារ ជាមួយនឹងប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) កាលពីថ្ងៃទី ១១ខែមករា បានលើកឡើងពីការ ខិតខំ ប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យ ហេដ្ឋា រចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះជាជួបប្រទះនឹង វិបត្តិជំងឺ កូវីដ១៩ក៏ដោយ។ ជាក់ស្តែងកន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើក កម្រិតគុណភាពផ្លូវជាច្រើនត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។
លោកបានថ្លែងថា ៖ «ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទ ផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាង តិច១២ម៉ែត្រ ឬ៤គន្លង។ ជាមួយគ្នានេះ ក្រសួងក៏កំពុងសិក្សា គម្រោងដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាម កំពង់ផែវៀតណាម ហើយប្រសិនបើគម្រោងនេះសម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជា ទាំងមូល នៅលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំ នៅកម្ពុជា បានឱ្យដឹងថា ការកកស្ទះចរាចរណ៍នៅក្នុងប្រទេស កម្ពុជាមានកត្តាសំខាន់ៗ មួយចំនួនគឺកត្តាមនុស្សក្នុងការប្រើ ប្រាស់ យានយន្ត កត្តាយានយន្តច្រើន កត្តាផ្លូវថ្នល់ និងហេដ្ឋា រចនាសម្ព័ន្ធមិនសមស្រប និងឆ្លើយតបកំណើនយានយន្ត និងកត្តាផ្សេងៗទៀត។
លោកបានបន្តថា ចំពោះអ្វីដែលក្រសួងសាធាណការ និង ដឹកជញ្ជូន បាននិងកំពុងសិក្សាចំណតរថយន្តក្រុងនៅ ក្នុង ទីក្រុងភ្នំពេញនេះ លោកគំាទ្រ ព្រោះនេះជាផ្នែកមួយនៃការកាត់ បន្ថយយានយន្តនៅក្នុងតំបន់ដែលមានការកកស្ទះច្រើន។ ដើម្បីឱ្យការកាត់បន្ថយការកកស្ទះបានច្រើន ក្រសួងគួរពិនិត្យ លើបញ្ហាមួយចំនួនទៀត ដូចជាការដកយករថយន្តដែលមិន ចាំបាច់ ចេញពីដងផ្លូវ។ ដូច្នេះជារថយន្តសម្អាតទីក្រុង និង រថយន្តយកសំរាមជាដើម និងឱ្យរៀបចំមានពេលវេលាឱ្យបាន ត្រឹមត្រូវ។
លោក គឹម បញ្ញា ប្រាប់ថា ៖ «ទន្ទឹមគ្នានេះ ក្រៅពីកសាង ចំណត ថយន្តក្រុង ក៏គួរតែជំរុញការប្រើប្រាស់ មធ្យោបាយ សាធារណៈ ដូចជារថយន្តក្រុងដែលមានស្រាប់ ដើម្បីកាត់ បន្ថយការកកស្ទះចរាចរណ៍នៅតាមគោលដៅដែលមានកកស្ទះខ្លាំង ហើយក៏ត្រូវមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីច្បាប់ និងការប្រើប្រាស់ផ្លូវថ្នល់ជូនដល់ប្រជាពលរដ្ឋបានដឹងផងដែរ»។
ប្រមុខនៃរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កម្ពុជាធ្លាប់បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងរដ្ឋបាលសាលា រាជធានីភ្នំពេញ បង្កើតក្រុមជំនាញសិក្សា និងពន្លឿន ការកសាង ទីចំណតយានយន្តនៅតាមទីប្រជុំជននានាឱ្យបានលឿនបំផុតដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាន៕
ដោយ៖យុទ្ធ វីរៈ