មន្រ្តីសុខាភិបាល៖ អត្រាស្លាប់ដោយសារជំងឺកូវីដ១៩ មិនមាន កំណើនលឿនដូចមុន ដោយសារការចាក់វ៉ាក់ សាំងកូវីដ១៩
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានប្រាប់ ឱ្យដឹង ថា ចំនួននៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩មិនមានកំណើន លឿនដូចមុននោះទេ ។នេះជាការបង្ហាញថា ការចាក់នូវ វ៉ាក់សាំង កូវីដ១៩ ដែលធ្វើការពេញនៅក្នុងសរីរាង្គរបស់ បុគ្គល នោះដែលជួយការពារពីភាពឈឺធ្ងន់ធ្ងរដែលនាំឱ្យមានការចូលសម្រាកពេទ្យ និងការពារពីសេចក្តីស្លាប់បានជាច្រើន។
នេះ ជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណីឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។
លោកស្រីបានឱ្យដឹងថា ការវិវត្តនៃពពួកវីរុសកូវីដ១៩ អូមីក្រុង នេះ មានការបំប្លែងខ្លួនច្រើន ហើយការបំប្លែង ខ្លួន របស់ពពួក វីរុសនេះ ដែលតាមការលើកឡើងរបស់អ្នកវិទ្យាសាស្រ្ត បាន បង្ហាញថា រាល់ពេលដែលវីរុសកូវីដ១៩ធ្វើការបំប្លែងខ្លួន ក្នុង ពេលបច្ចុប្បន្ន ពពួកអូមីក្រុងនេះ គឺធ្វើឱ្យវាមានលទ្ធភាពនៃការ ចម្លង ក្នុងសរីរាង្គបុគ្គលលឿន មានលទ្ធភាពឆ្លងលឿនខ្លាំង។
អ្នកនាំពាក្យដដែលបានបញ្ជាក់ដែរថា ក៏ប៉ុន្តែការដែលឆ្លងលឿន នេះ ក៏មិនទាន់មានទិន្នន័យណា ដែលមានការសិក្សាឱ្យបាន គ្រប់ គ្រាន់ ឬក៏ព័ត៌មានដែលចេញផ្សាយណាមួយដែល បង្ហាញ ច្បាស់លាស់ពីភាពធ្ងន់ធ្ងរ ឬក៏មិនធ្ងន់ធ្ងរនៅពេលដែលបុគ្គល ឆ្លងនូវវីរុសកូវីដ១៩អូមីក្រុងបំប្លែងថ្មីXBB ឬXBB.1.5នេះ។
លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ៖ «ជាការពិត គេមិនសង្កេតឃើញមានកំណើនលឿននៃការស្លាប់របស់អ្នកជំងឺដែលបានឆ្លងវីរុសកូវីដ១៩ទេ ដែលនេះត្រូវបានគេយល់ថា ការ ចាក់វ៉ាក់សាំងកូវីដ១៩ នៅតែជាមធ្យោបាយដ៏ល្អមួយ និង នៅតែមានអត្ថប្រយោជន៍ធំធេងណាស់ ក្នុងការជួយទៅដល់ សុខភាព សរីរាង្គកាយរបស់បុគ្គល ហើយជាពិសេសការបន្ត អនុវត្តវិធានការការពារខ្លួន ៣ការពារ និង៣កុំ»។
ទោះបីជាវីរុសកូវីដ១៩ មានការបំប្លែងទៅជាប្រភេទថ្មីៗ ផ្សេងៗទៀតក៏ដោយ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋគ្រប់រូប បានចាក់វ៉ាក់សាំងកូវីដ១៩បានគ្រប់ទាំងដូសមូលដ្ឋាន និងដូសជំរុញ នោះសរីរាង្គរបស់បុគ្គលនោះនឹងរក្សា បាន នៅភាពរឹងមាំនៃកងការពាររបស់បុគ្គលនោះ ក៏ដូចជា រក្សា បាននូវភាពសុំាសហគមន៍ផងដែរ ដើម្បីទប់ស្កាត់ បាននូវ ការរាតត្បាតនៃពពួកវីរុសកូវីដ១៩។ នេះបើតាម ការបញ្ជាក់ពី លោកជំទាវ ឱ វណ្ណឌីន។
ដោយឡែក នាថ្ងៃទី១២ ខែមករា លោកជំទាវ ឱ វណ្ណឌីន បាន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩នៅខេត្តព្រះសីហនុ ដោយលោកជំទាវបានធ្វើការក្រើនរំលឹកដល់ ប្រជាពលរដ្ឋ សារជាថ្មីដោយមិនត្រូវភ្លេចខ្លួន ឬពន្យារពេលយូរក្នុងការ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដែលមកដល់ពេលនេះ មានការចាក់ដល់ដូសទី៦ ផងដែរ។
លោកស្រីបានលើកឡើងថា ការពន្យាពេលយូរពេក អាចនឹងធ្វើ ឱ្យកងការពារនៅក្នុងខ្លួនរបស់បុគ្គលម្នាក់ៗ មានការថយចុះ ហើយងាយប្រឈមជាមួយនឹងការវាយលុកនៃជំងឺកូវីដ១៩ ដែលវាជាហានិភ័យខ្ពស់ណាស់សម្រាប់បុគ្គលនៅក្នុងការទទួលយកនូវពពួកវីរុសបំប្លែងថ្មីប្រភេទXBB ឬXBB.1.5 ដែលវា មានការឆ្លងលឿន។
លោកជំទាវបានសង្កត់ធ្ងន់ថា ៖ «ពពួកវីរុសនេះមាន ការ ឆ្លង លឿន ដូចនេះបើកាលណាមានការឆ្លងពីម្នាក់ទៅម្នាក់នេះ វានឹងផ្តល់នូវលទ្ធភាព ផ្តល់នូវលំហរមួយទៀតនៃការផ្ទុះចេញ សារជាថ្មីនូវការចម្លងនៃវីរុសកូវីដបំប្លែងថ្មីនេះនៅក្នុងសហគមន៍របស់យើង។ យើងមិនចង់ឃើញស្ថានភាពនេះកើត មាន នោះទេ»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ អត្រាចាក់វ៉ាក់សាំងកូវីដ១៩ ធៀប នឹងប្រជាពលរដ្ឋ១៦លាននាក់ មានចំនួន ៩៥,២៩ ភាគរយ ហើយក្នុងនោះអត្រានៃការចាក់ដូសជំរុញទី៣ មានចំនួន ជាង១០លាននាក់ ដូសទី៤ មានចំនួន ជាង៤ លាននាក់ ដូសទី៥ មានចំនួន ជាងមួយលាននាក់ និងអត្រានៃការចាក់ដូសទី៦ មានចំនួន ជាង១៦ ០០០ នាក់៕
ដោយ៖នាង សុគន្ធា