មេដឹកនាំជប៉ុន និងកាណាដាឯកភាពជំរុញកិច្ចសហប្រតិបត្តិការ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងសមភាគីកាណាដា លោក ចាស្ទីន ទ្រូដូ បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ។

Read. មេដឹកនាំទាំងពីរបានជួបគ្នានៅរដ្ឋធានីអូតាវ៉ា ប្រទេសកាណាដា ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ វាគឺជាជើងទី ៤ របស់លោក គីស៊ីដា ហើយ សម្រាប់ការធ្វើដំណើររបស់គាត់ទៅកាន់ប្រទេសចំនួន ៥ នៃក្រុមប្រទេស G7 នៅមុនកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នាខែឧសភាខាងមុខនេះ។

លោក គីស៊ីដា បាននិយាយថា ជប៉ុនដែលកាន់តំណែងជាប្រធាន G7 នៅឆ្នាំនេះ នឹងដឹកនាំការពិភាក្សាលើបញ្ហាប្រឈមនានាជាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងសន្តិសុខសេដ្ឋកិច្ច ដោយសហការជាមួយកាណាដា និងប្រទេសដទៃទៀត។

មេដឹកនាំទាំងពីរបានយល់ព្រមចូលរួមកម្លាំង ដើម្បីរៀបចំកិច្ចប្រជុំកំពូល ហ៊ីរ៉ូស៊ីម៉ា ប្រកបដោយជោគជ័យ ចំពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងបញ្ហាអន្តរជាតិផ្សេងទៀត។

គួរកត់សម្គាល់ ប្រទេសកាណាដាបានបង្ហាញពីយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីនៅក្នុងខែវិច្ឆិកា ដែលពណ៌នាប្រទេសចិនថា ជា “ដៃគូពិភពលោកដែលរំខានកាន់តែខ្លាំងឡើង” ខណៈដែលទីក្រុងប៉េកាំងបាននិងកំពុងបង្កើនសកម្មភាពដែនសមុទ្ររបស់ខ្លួននៅក្នុងតំបន់នេះ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner