ប្រជាពលរដ្ឋជាង ២០គ្រួសារ ទទួលបានអំណោយពី ប្រធានកិត្តិយស សមាគមនារីកម្ពុជានៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជាងម្ភៃ គ្រួសារ ទទួលបានអំណោយពី លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ានប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ។ ដែលពួកគាត់រស់នៅ ភូមិឬស្សីកណ្ដាលឃុំឈ្នួរ មានជ័យ ស្រុកព្រះនេតព្រះ សរុបអ្នកមកទទួលអំណោយមាន ២៤គ្រួសារ ក្នុងមួយគ្រួសារ ផ្ដល់ឲ្យ អង្ក ៥០គីឡូក្រាម ភូយ និងសារុងក្នុងមួយមុខៗ ចំនួនមួយ រួមទាំងគ្រឿងបរិភោគមួយចំនួនទៀត ។

លោក ហែម សារិន អភិបាលរងស្រុកព្រះនេតព្រះបានបញ្ជាក់ទៀតថា ការផ្ដល់អំណោយដល់ពលរដ្ឋរស់នៅសងខាងផ្លូវលំ ភូមិឬស្សីកណ្ដាលនេះ ត្រូវធ្វើការពង្រីកបន្ថែម ដែលមានទទឹង ៧ម៉ែត្រ ប្រវែង ៦៩០០ម៉ែត្រ ។ ហើយផ្លូវនេះជាអំណោយ ធំមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់មកឲ្យអ្នកភូមិឬស្សីកណ្ដាលឃុំឈ្នួរមានជ័យ ឬប្រជាពលរដ្ឋផងដែរ ។

លោក ហែម សារិន ឲ្យដឹងថែមទៀត ទីណា ដែលប្រជាពលរដ្ឋមានទុក្ខលំបាក ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រុមការងារ គណបក្យប្រជាជននៅនឹងមូលដ្ឋាន តែងបានចុះសួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូន ជាមួយការដោះស្រាយនូវសំណើរឬអ្វីជាតម្រូវការចាំបាច់ចំមុខរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការចែកជូន អំណោយ គ្រឿងបរិភោគ វត្ថុប្រើប្រាស់ ថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋ ភូមិឬស្សីកណ្ដាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បានធ្វើឡើង នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ ៕ ដោយ លោកគៀ ច័ន្ទហ៊ីន

ads banner