ឃាត់ខ្លួនជនពាក់ព័ន្ធ ១៦នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១២ ម្សិលមិញ
អត្ថបទដោយ៖
ងីម ឆៃហួត
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ៩ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ១២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ។
ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ១៦ នាក់ រួមមាន ៖ ជួញដូរ ៥ ករណី ឃាត់ ៧ នាក់ ( ស្រី ២ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ៦ នាក់, ប្រើប្រាស់ ៣ ករណី ឃាត់ ៣ នាក់, រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង ។
សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ បានធ្វើនៅប្រាំមួយខេត្ត រួមមាន: បាត់ដំបង, កំពង់ស្ពី, កណ្តាល, ក្រចេះ, ព្រៃវែង, កំពង់ឆ្នាំង, ក្នុងនោះ មាន ៧អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៦អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព៕ ដោយ៖ ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។