អាជ្ញាធរហុងកុងអះអាងថា មេបាតុករវ័យក្មេង៣នាក់ត្រូវចាប់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
ហុងកុង៖ មេបាតុករវ័យក្មេង៣នាក់ ក្នុងនោះរួមមាន Joshua Wong , Andy Chan Ho-tin និង Agnes Chow Ting ត្រូវបានមន្រ្តីប៉ូលិសចាប់ខ្លួន នេះបើតាមការអះអាងរបស់អាជ្ញាធរក្រុងហុងកុង នៅក្នុងថ្ងៃ សុក្រ នេះ ។
លោក Joshua Wong ត្រូវបានប៉ូលិសចាប់ខ្លួននៅម៉ោង៧ និង៣០នាទីព្រឹកថ្ងៃសុក្រនេះ កំឡុងពេលដើរទៅកាន់ស្ថានីយរថភ្លើង South Horizons MTR ហើយត្រូវបានគេចាប់បង្ខំបញ្ចូលក្នុងរថយន្ដមួយគ្រឿង ។ ប៉ុន្តែខាងប៉ូលិសក្រុងហុងកុង មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ ។
នេះមិនមែនជាលើកដំបូងឡើយ ដែលមេបាតុករវ័យ២២ឆ្នំារូបនេះត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន ដោយលោកទើបតែត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីខែមិថុនាកន្លងទៅនេះ ក្រោយជាប់ឃុំអស់រយៈពេលជាង៥សប្ដាហ៍ ពីបទនិយាយប្រមាថដល់តុលាការ ៕ធ.ដ




