សភាជាសមាជិក APA ២៥ប្រទេស ប្តេជ្ញាពង្រឹងកិច្ច សហ ប្រតិបត្តិការល្អ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ពិភពលោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ តាមរយៈសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការ ចូលរួម មហាសន្និបាតសភាតំបន់អាស៊ីលើកទី១៣ របស់គណៈប្រតិភូ សភា កម្ពុជា បានឱ្យដឹងថា មហាសន្និបាតលើកទី១៣ ដែលមានការចូល រួមពីគណៈប្រតិភូសភាជាសមាជិកAPA ចំនួន២៥ប្រទេស ប្រទេស សង្កេតការណ៍ចំនួនពីរ និងអង្គការសង្កេតការណ៍ចំនួនបី បាន ប្រកាស ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការល្អ ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចរបស់ពិភពលោក ប្រកបដោយចីរភាព។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា បានឱ្យដឹងថា មហា សន្និបាតសភាតំបន់អាស៊ី(APA) លើកទី១៣ បានចាប់ផ្តើមឡើង ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងអានតាលីយ៉ា នៃសាធារណរដ្ឋតួកគីក្រោមមូលបទ “ការលើកកម្ពស់ពហុភាគីនិយម ក្នុងពេលពិភពលោកកំពុងប្រែប្រួល។

ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហ ប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមមហាសន្និបាតនោះ បានឱ្យដឹងដែរថា គណៈប្រតិភូសភាកម្ពុជាបានចូលរួម យ៉ាង សកម្មក្នុងគ្រប់កិច្ចប្រជុំរបស់មហាសន្និបាត រួមមាន កិច្ចប្រជុំ ក្រុម ប្រឹក្សា ប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ ស្ដីពីកិច្ចការនយោបាយ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពី កិច្ចការសង្គម និងវប្បធម៌ គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដី ពី សេដ្ឋកិច្ចនិងការអភិវឌ្ឍ ប្រកបដោយចីរភាព គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីថវិកានិងផែនការ និងកិច្ចប្រជុំគណៈកម្មាធិការព្រាងសេចក្ដីថ្លែងការណ៍ក្រុងអាន តាលី យ៉ា ។

ក្នុងកិច្ចប្រជុំពេញអង្គឯកឧត្តម ក៏បានឡើងថ្លែងបទអន្តរាគមន៍ដោយ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃពហុភាគីនិយម ហើយការពង្រឹង ពហុភាគី និយមពិតជាចាំបាច់បំផុតសម្រាប់ពិភពលោកយើង ព្រោះ ពហុភាគីនិយមជាមធ្យោបាយដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព ដើម្បីសហគមន៍អន្តរជាតិទទួល បាន ជោគជ័យ និងសម្រេចបាននូវវិបុលភាពរួមគ្នាសម្រាប់ទាំងអស់គ្នា ហើយសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិភាពរបស់ ពិភពលោក គឺមិនអាចសម្រេចទៅបានដោយគ្មានពហុភាគីនិយម នោះឡើយ។

តាមរយៈលទ្ធផលនៃមហាសន្និបាតខាងលើនេះ ក៏បានចេញនូវ “សេចក្ដីថ្លែងការណ៍ទីក្រុងអានតាលីយ៉ា និង អនុម័តសេចក្តី សម្រេច ចិត្តចំនួន២៩ ក្នុងនោះរួមមាន ៨សេចក្ដីសម្រេចចិត្តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីកិច្ចការនយោបាយ ១៣សេចក្តី សម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីកិច្ចការសង្គមនិងវប្បធម៌ប្រាំពីរសេចក្តី សម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព និងមួយសេចក្តី សម្រេច ចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីថវិកានិងផែនការ។
ជាមួយគ្នានេះ មហាសន្និបាតក៏បានអនុម័ត ទទួលយកអង្គការសភា ចំនួនបី ចូលជាអ្នកសង្កេតការណ៍របស់សភាតំបន់អាស៊ី(APA) រួមមាន បណ្តាញ សភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM IN) សម្ព័ន្ធសមាជិកសភាសម្រាប់ Al-Quads និងសមាជសភាអន្តរ ជាតិ(IPO) ។
លើសពីនេះទៀត មហាសន្និបាតសភាតំបន់អាស៊ី(APA)នេះ ក៏បានឯកភាពទទួលយកតាមសភាម្ចាស់សំណើរបស់ប្រទេសចំនួន៤ អឺរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និង អាហ្សាបៃហ្សង់ សម្រាប់ទទួលរៀបចំកិច្ចប្រជុំ គណៈ កម្មាធិការអចិន្ត្រៃយ៍នានារបស់APAក្នុងឆ្នាំ ២០២៣ រួមមាន៖ សភាអឺរ៉ង់ទទួលរៀបចំដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីថវិកានិងផែនការ សភាអ៊ីរ៉ាក់ទទួលរៀបចំដឹកនាំកិច្ចប្រជុំ គណៈកម្មា ធិការ អចិន្ត្រៃយ៍ស្តីពីនយោបាយ សភាបារ៉ែនទទួលរៀបចំ ដឹកនាំកិច្ច ប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកប ដោយចវីរភាព និង សភាអាហ្សា បៃហ្សង់ទទួលរៀបចំដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីសង្គមនិងវប្បធម៌។

គួរបញ្ជាក់ដែរថា ក្នុងឱកាសចូលរួមមហាសន្និបាតAPNលើកទី ១៣ នេះ គណៈប្រតិភូសភាកម្ពុជាក៏បានជួបពិភាក្សា ការងារជាមួយ ឯកឧត្តមអគ្គលេខាធិការAPA និង គណៈប្រតិភូសភាមួយចំនួនដូចជា តួកគី អ៊ីរ៉ង់ ឥណ្ឌា រុស្ស៊ី អាហ្សាបៃហ្សង់ បង់ក្លាដេស ឡាវ ឥណ្ឌូនេស៊ី ថៃឡង់ដ៍ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី និង ពហុភាគីឱ្យកាន់តែសកម្មនិងខ្លាំងក្លាឡើងថែមទៀត៕
ដោយ៖ សែម ពិសី

ads banner