ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ៧មករា ចុះសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៍ រួមទាំងរទេះពិការជូន គ្រួសារដែរមានជំងឺប្រចាំកាយ រស់ក្នុងសង្កាត់អូរឬស្សី២

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ រួមទាំងរទេះពិការ ជូនដល់គ្រួសារមានជំងឺស្វិតដៃជើងចំនួន ២គ្រួសារ ក្នុងសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភំ្នពេញ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ ។

លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពី លោក ថេង សុថុល ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ៧មករា រួមទាំងថ្នាក់ដឹកនាំខណ្ឌទាំងមូល និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំង ២គ្រួសារ ព្រមទាំងលេីកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ក្នុងការហូបចុក ត្រូវហូបទឹកឆ្អិន អាហារអោយមានអនាម័យ ជៀសវាងការឆ្លងជំងឺអាសន្នរោគផ្សេងៗ និង ខិតខំប្រឹងប្រែងបន្តរស់នៅ ដោយកំុគិតពីការតូចចិត្តក្នុងពិការភាពបច្ចុប្បន្នតែត្រូវគិតថាទោះពិការក៏នៅមានអាជ្ញាធរមូលដ្ឋាននៅចាំដោះស្រាយជីវភាពរបស់បងប្អូននៅមូលដ្ឋានជាប់ជាប្រចាំនិងត្រូវគិតថាយើងពិការតែកាយ បេះដូង និង ចិត្ត មិនពិការនោះទេ ។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ និងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងដូសជម្រុញអោយបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌ដែលនាំយកមកប្រគល់ជូនទាំង ២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកសុទ្ធ ទឹកសុីអុីវ ទឹកត្រី ថវិកាមួយចំនួន រួមទាំង រទេះពិការ ១គ្រឿងផងដែរ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner