នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាសាលាដំបូង រាជធានីភ្នំពេញ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានអនុវត្តដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ១៨ ល្ងាច ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ ដែលកម្លាំងជំនាញខណ្ឌបានឃាត់ខ្លួនតាមដីកាលេខ២២៥ “ព”ដចន ដែលចេញដោយលោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ មានឈ្មោះ ឌៀ រ៉សេត ភេទប្រុស កើតឆ្នាំ១៩៨៤ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ២០៥១ ផ្លូវលេខ០៥ ក្រុម១ ភូមិឃ សង្កាត់ច្រាំចរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner