ក្រុមហ៊ុនជិត២០០របស់សហរដ្ឋអាម៉េរិក អំពាវនាវឲ្យរដ្ឋាភិបាលលុបចោលគម្រោង ដំឡើងពន្ធលើទំនិញចិន
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនពាណិជ្ជកម្មប្រមាណ១៦០ បានចាត់ទុកវិធានការដំឡើងពន្ធថ្មីលើទំនិញចិនរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថា ជាឃាតករការងារ ដែលនឹងធ្វើឱ្យអតិថិជនធ្លាក់ចុះ និងអាចធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់។ ជាមួយគ្នានេះ ក្រុមហ៊ុនពាណិជ្ជកម្មចំនួន១៦០ផ្សេងទៀត ក៏បានព្រមានដល់លោក ត្រាំ អំពីហានិភ័យនៃការឡើងថ្លៃ ដែលអាចនឹងធ្វើឱ្យខូចទំនុកចិត្តដល់អ្នកប្រើប្រាស់ ខណៈបណ្តាក្រុមហ៊ុនទាំងនោះ បានជំរុញឱ្យលោកបោះបង់ចោលនូវវិធានការដំឡើងពន្ធគយនេះវិញ។
បើតាមប្រព័ន្ធផ្សព្វផ្សាយ លោក ដូណាល់ ត្រាំ បានបង្កើនការដំឡើងពន្ធ៥%បន្ថែមទៀតលើមុខទំនិញភាគច្រើន ដែលនាំចូលពីប្រទេសចិន។ ៥% បន្ថែមពីលើនេះ បានធ្វើឲ្យចំនួនភាគរយនៃពន្ធលើទំនិញចិននាំចូលមកសហរដ្ឋអាម៉េរិក កើនរហូតដល់ ១៥% ទៅ ៣០% ជាដំណាក់ៗរហូតដល់ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកជំនាញបាននិយាយថា ការដំឡើងពន្ធគយនេះ គឺស្មើនឹងការបង្កើនការចំណាយប្រចាំឆ្នាំសរុប សម្រាប់គ្រួសារអាម៉េរិកដូចគ្នា ប្រសិនបើក្រុមហ៊ុនទាំងអស់បង្កើនតម្លៃទំនិញលើអ្នកប្រើប្រាស់។ ផលប៉ះពាល់រួម អាចនឹងមានកម្រិតខ្ពស់ជាងនេះ។ សម្រាប់ប្រទេសចិន រោងចក្រឧស្សាហកម្ម ដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងបំផុតនោះ អាចប្រឈមមុខនឹងការបិទទ្វារក៏ខ្ពស់ផងដែរ៕ធ.ដ





