ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អញ្ជើញចុះត្រួតពិនិត្យ កម្លាំងប្រជុំជួរ ដើម្បីត្រៀមក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ភ្នំពេញ ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ នៅ ព្រឹក ថ្ងៃ ១៤ ខែមករា ឆ្នាំ ២០២៣ នេះ បាន អញ្ជើញ ចុះត្រួតពិនិត្យ កម្លាំង ប្រជុំជួរ ដើម្បី ត្រៀម ព្រឹត្តិការណ៍ ស៊ី ហ្គេ ម និង ប៉ា រ៉ា ហ្គេ ម ឆ្នាំ២០២៣ ដែល មាន កម្លាំង សរុប ចំនួន ៦០០ នាក់ ក្នុងនោះ ដោយ មានការ ចូលរួម ពី លោក – លោកស្រី ស្នងការ រង លោកនាយ – នាយ រង ការិយាល័យ លោក អធិការ នគរបាល ខណ្ឌ និង មន្ត្រី តាម បណ្តា ផែនការ ងារ ជំនាញ និង អធិការដ្ឋាន នគរបាល ខណ្ឌ ។
សូមបញ្ជាក់ថា ក្នុង ឱកាស នោះ ឯកឧត្តម ស្នងការ ក៏បានធ្វើការ ណែនាំ ដល់ កងកម្លាំង ទាំងអស់ ត្រូវ កាត់សក់ អោយ ខ្លី និងស្លៀកពាក់អោយ ស្អាតបាត សមរម្យ ជា កងកម្លាំង នគរបាល ជាតិ ជា ពិសេសនោះ ត្រូវ ចូលរួម គោរព និង អនុវត្ត វិន័យ របស់ កងកម្លាំង អោយ បាន ខ្ជាប់ខ្ជួន ដើម្បី មុខ ម៉ាត់ កិត្តិយស របស់ នគរបាល ជាតិ ៕ ដោយ៖ ឆៃហួត និងប៊ុនធី


