ជនពាក់ព័ន្ធចំនួន ៤១នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៣ ម្សិលមិញ
ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៤១នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៩ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ១៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៤១ នាក់ រួម មាន ៖ ជួញដូរ ១២ ករណី ឃាត់ ២៤ នាក់ ( ស្រី ១ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៣ ករណី ឃាត់ ៤ នាក់ , ប្រើប្រាស់ ៤ ករណី ឃាត់ ១៣ នាក់ ( ស្រី ២ នាក់ ), រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង។
សកម្មភាពខាងលើ បានធ្វើនៅដប់ពីរខេត្ត រួមមាន: កំពង់ស្ពី, កណ្តាល, បាត់ដំបង, កំពង់ធំ, កំពង់ឆ្នាំង, ក្រចេះ, ព្រៃវែង, ពោធិ៍សាត់, ត្បូងឃ្មុំ, ស្វាយ រៀង , កំពត, ក្នុងនោះ មាន ១៣អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ១២អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព៕ ដោយ៖ ឆៃហួត