ប្រេស៊ីល ដាក់បម្រាមដុតព្រៃ ឆ្លើយតបនឹងភ្លើងឆេះព្រៃអាម៉ាហ្សូន

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីម្សិលមិញ បានចេញក្រឹត្យដាក់បម្រាមមិនឲ្យ ” ដុតព្រៃ ដើម្បីយកដី ” រយៈពេល៦០ថ្ងៃ ជាការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃអាម៉ាហ្សូននេះគឺដោយសារតែមានការរកឃើញថា បញ្ហាភ្លើងឆេះព្រៃនៅអាម៉ាហ្សូននេះបណ្ដាលមកពីការដុតព្រៃយកដីដោយខុសច្បាប់។

ទោះជាដាក់បម្រាមក្ដី ក្រឹត្យនេះអនុញ្ញាតឲ្យដុតព្រៃករណីចាំបាច់ ៣ចំណុចដែរ រួមមាន ករណីអាជ្ញាធរបរិស្ថានអនុញ្ញាតឲ្យ ក្នុងមូលហេតុពាក់ព័ន្ធនឹងសុខភាពរុក្ខជាតិ វិធានការទប់ស្កាត់ ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ និងសិកម្មប្រពៃណីរបស់ជនជាតិដើមភាគតិច។ យ៉ាងណាមិញ សកម្មជនបរិស្ថានប្រេស៊ីលបានចេញមកព្រមានថា ភ្លើងឆេះព្រៃនឹងបន្តរីករាលដាលខ្លាំងជាងមុនទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner