សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកព័ត៌មានបន្តចូលរួមធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបញ្ហាអសកម្មសង្គម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកព័ត៌មានបន្តចូលរួមធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបញ្ហាអសកម្មសង្គម ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើរដូចនេះ ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលនេះជាជំនួបលើកទី៥ បន្ទាប់ពីបានអាក់ខានរយៈពេលពេល ២ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកព័ត៌មានបន្តចូលរួមធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបញ្ហាអសកម្មសង្គម។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ ស្នើឲ្យអ្នកព័ត៌មាន ជួយប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ទាំងព័ត៌មានជាតិ និងព័ត៌មានអន្តរជាតិ ដែលតម្រូវឲ្យស្ថាប័នព័ត៌មាន ធ្វើឲ្យកាន់តែសកម្មថែមទៀត ៕ដោយ :វណ្ណលុក

