សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃព័ត៌មាន និងសូមឱ្យក្រសួងស្ថាប័ននានា ក៉ុំចាត់ទុកអ្នកព័ត៌មានជាសត្រូវ

ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សូមក្រសួងស្ថាប័ននានា ក៉ំចាត់ទុកអ្នកព័ត៌មានជាសត្រូវ ប្រសិនចាត់ទុកជាសត្រូវ គឺគិតខុសហើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព័ត៌មានខ្លះក៏ខ្ញុំមិនគាំទ្រ មិនមើលមុខដែរ ព្រោះពួកគេផ្សាយមិនពិតពីកម្ពុជា ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីសារ:សំខាន់នៃព័ត៌មាន។ សម្តេចបញ្ជាក់ថា ខ្ញ៉ំ មាននៅក្នុងក្រុមអនឡាញ ក្រុមតេឡេក្រាមជាច្រើន ដែលអាចឲ្យខ្ញ៉ំបានដឹងគ្រប់រឿងដែលកើតឡើងនៅតាមមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានចោទជាសំនួរទៅកាន់រដ្ឋមន្រ្តី រដ្ឋលេខាធិកា អភិបាលខេត្ត ស្រុកនានាថា តើអស់លោកមាននៅក្នុងតេឡេក្រាម ឬក្រុមអនឡាញដែរឬទេ ព្រោះសម័យនេះជាសម័យឌីជីថលដូច្នេះត្រូវមើលតាមរយ:អនឡាញទើបដោះស្រាយបញ្ហាបានលឿន៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner