ចិន និងហុងកុង តភ្ជាប់ផ្លូវដែកល្បឿនលឿនឡើង វិញបន្ទាប់ ពីខកខានដំណើរការ បីឆ្នាំដោយសារ កូវីដ ១៩

ហុងកុង៖ចិននិងហុងកុង តភ្ជាប់ផ្លូវដែកល្បឿនលឿន ឡើងវិញ បន្ទាប់ពីខកខានដំណើរការបី ឆ្នាំដោយសារកូវីដ១៩។ ការបើក ដំណើរការឡើងវិញបានកើតឡើងចំពេលមានរលកនៃការឆ្លងដ៏ច្រើននៅទូទាំងប្រទេស និងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរចិន បាន និយាយថាមនុស្សជិត ៦០.០០០ នាក់ដែលមានជំងឺ COVID-19 បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីអាជ្ញាធរចិនបន្ធូបន្ថយ គោលនយោបាយ កូវីដសូន្យរួចមក។

បើទោះបីជាមានរបាយការណ៍ពីករណីឆ្លងជំងឺច្រើនក៏ដោយ ក៏អ្នក ដំណើរមួយចំនួនបានសម្តែងក្តីរំភើប ដោយសារបាន ត្រឡប់ ទៅ ស្រុកកំណើត ក្នុងឱកាសចូលឆ្នាំចិន ខិតជិតមកដល់។

ជារៀងរាល់ឆ្នាំមុនពេលមានវិបបត្តិកូវីដ១៩ មនុស្សរាប់រយ លាននាក់ត្រឡប់ទៅផ្ទះវិញក្នុងអំឡុងវិស្សមកាលចូលឆ្នាំថ្មីរបស់ចិន។ នៅឆ្នាំនេះ មនុស្សម្នាក់ផ្ដើមធ្វើដំណើរពីទីក្រុងទៅកាន់ទី ប្រជុំជន តូចៗ និងតំបន់ជនបទ ហើយបាននាំឱ្យមានក្ដីព្រួយ បារម្ភអំពីរកនៃការការរាលដាលជំងឺកូវីដ១៩បន្ថែមទៀត។
ចំនួនអ្នកស្លាប់ជិត៦០.០០០នាក់ ដែលអាជ្ញាធរចិនបានធ្វើ បច្ចុប្បន្នភាពកាលពីថ្ងៃសៅរ៍គឺជាការកើនឡើងដ៏ធំជាងតួលេខមុនៗ បន្ទាប់ពីការរិះគន់ជាសកលលើទិន្នន័យមេរោគឆ្លងរបស់ប្រទេសចិន។ ចំណាត់ការនេះត្រូវបានស្វាគមន៍ដោយអង្គការសុខភាព ពិភពលោក ទោះបីជាស្ថាប័ននេះបានអំពាវនាវឱ្យមានទិន្នន័យ លម្អិតបន្ថែមទៀតក៏ដោយ។

អ្នកជំនាញសុខភាពអន្តរជាតិធ្លាប់បាននិយាយថាប្រទេសចិនអាចមានអ្នកស្លាប់ដោយសារជំងឺកូវីដដល់ជាងមួយលាននាក់ក្នុងឆ្នាំ២០២២។

លោក Cheung Chi-keung ប្រធានប្រតិបត្តិការព្រំដែន បាន និយាយ ថា អ្នកដំណើរប្រហែល ១.៤០០នាក់បានឆ្លងព្រំដែន ត្រឹមម៉ោង១០ព្រឹក។ សំបុត្រសម្រាប់រថភ្លើងស្ទើរតែទាំងអស់ត្រូវបានលក់អស់កាលពីថ្ងៃអាទិត្យ។
អាជ្ញាធរម៉ាកាវបាននិយាយនៅលើគេហ ទំព័រ របស់ខ្លួនថា កាល ពីថ្ងៃសៅរ៍មានអ្នកទេសចរ ទៅលេងម៉ាកាវមាន ជាង៥៥.០០០ នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាត បានចាប់ ផ្តើម។ក្នុងនោះភ្ញៀវពីចិនដីគោកមានចំនួន៤៤.០២៥នាក់ ដែលមានត្រឹមតែជាង ១០.០០០មកពីហុងកុង។

អាជ្ញាធរតំបន់បាននិយាយថា មនុស្សជាច្រើននៅក្នុង ប្រទេស ចិនកំពុងប្រជែងគ្នាដើម្បីទទួលបានថ្នាំព្យាបាល COVID-19 បន្ទាប់ពីមានរបាយការណ៍អំពីការខ្វះខាតថ្នាំនៅមន្ទីរពេទ្យនានា។ គយហុងកុងបានរឹបអូសបានថ្នាំព្យាបាលកូវីដ១៩មួយចំនួន ដែលសង្ស័យថាបានរត់ពន្ធចូលទៅចិនកាលពីសប្តាហ៍មុន ថ្នាំនោះមានតម្លៃប៉ាន់ស្មានប្រមាណប្រាំសែនដុល្លារហុងកុង (៦៤.០០០ដុល្លារអាមេរិក)៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner