កុមារថៃ២៥១នាក់ បាត់ខ្លួនពីផ្ទះកាលពីឆ្នាំមុន
ថៃ៖សារព័ត៌មាន thaipbsផ្សាយពីរបាយការណ៍ ថ្មីមួយដែល បង្ហាញថា កុមារថៃ២៥១នាក់បាត់ពីផ្ទះកាលពីឆ្នាំមុន។អង្គការ ក្រៅរដ្ឋាភិបាលនៅប្រទេសថៃ បង្ហាញថា កុមារសរុបចំនួន ២៥១នាក់ បានបាត់ពីផ្ទះកាលពីឆ្នាំមុន ដែលជាចំនួន ខ្ពស់ បំផុតក្នុងរយៈពេល បួនឆ្នាំ ពោលកើនឡើង២៥ភាគរយ បើធៀបនឹងឆ្នាំ ២០២១។
មូលនិធិ Mirror ដែលជាអង្គការមិនរកប្រាក់ចំណេញអំពាវ នាវ ឱ្យផ្នែកពាក់ព័ន្ធទាំងអស់ដោះស្រាយបញ្ហាកុមារបាត់ខ្លួននៅក្នុងប្រទេសថៃ។
ប្រធានមជ្ឈមណ្ឌលព័ត៌មានអ្នកបាត់ខ្លួននៃមូលនិធិនមូលនិធិ Mirrorឱ្យដឹងថា៦១ភាគរយ នៃករណីកុមារដែលបាត់ពី ផ្ទះ គឺរកឃើញថាពួកគេបានរត់គេចខ្លួន ខណៈដែល២១ភាគរយជា ក្រុមមានបញ្ហាផ្លូវចិត្ត ឬមានបញ្ហាផ្លូវចិត្តផ្សេងទៀត។ក្នុងនោះ កុមារពីរនាក់ត្រូវបានចាប់ពង្រត់។
របាយការណ៍បញ្ជាក់ទៀតថា ៖«ករណីបាត់ខ្លួន១៥៧ករណី ជាកុមារស្ថិតនៅក្នុងក្រុមអាយុ ១១-១៥ ឆ្នាំ ។ ករណីបាត់ ខ្លួន៦៧ករណីជាកុមារនៅក្នុងក្រុមអាយុ១៦ -១៨ ឆ្នាំ។កុមារ២៨ នាក់ដែលបាត់ខ្លួនមានអាយុក្រោម ១០ឆ្នាំ»។
របាយការណ៍បន្ថែមថា ៖«បាងកកបានកត់ត្រាក្មេងបាត់ខ្លួន ចំនួន ៧០ នាក់ ។ ១៧នាក់នៅ ខេត្តណុនថាបូរី(Nonthaburi) ។ ខេត្ត សាមុត ប្រាកាន(Samut Prakan)១៦នាក់និងផាធុម ថានី(Pathum Thani ), ៩នាក់ទៀតនៅ ឈុន បូរីនិង ណាខន ផាធុម ((Chon Buri និង Nakhon Pathom)»។
មន្ត្រីទទួលបន្ទុកការងារនេះរបស់អង្គការក្រៅរដ្ឋាភិបាល និយាយថា ៖«ពិតជាលំបាកណាស់ក្នុងការតាមដានក្មេងៗ ដែលបាត់ខ្លួន ហើយនាំពួកគេត្រឡប់ទៅផ្ទះវិញ»។
លោក Saruti Khwaengsopha អគ្គនាយកអង្គភាពប្រឆាំង ការជួញ ដូរមនុស្សថៃ មានប្រសាសន៍ថា បញ្ហាកុមារបាត់ខ្លួន គឺជាបញ្ហាសកល ទោះបីជាពួកគេភាគច្រើនបានរត់ចេញពី ផ្ទះក៏ដោយ។លោកថា ប៉ូលិសមានភារកិច្ចក្នុងការតាមដាន និងព្យាយាមនាំពួកគេមកផ្ទះវិញ ព្រោះក្មេងដែលបាត់ខ្លួន ងាយនឹងត្រូវគេកេងប្រវ័ញ្ច ព្រមទាំងងាយត្រូវរងគ្រោះ ដោយក្រុមជួញដូរមនុស្ស។
ប៉ូលីស និង Mirror Foundation បានលើកយកករណី ក្មេងប្រុសម្នាក់ ដែលគេស្គាល់ថា “Geo” ដែលត្រូវបានក្រុម ក្មេងទំនើងល្បួង រួចបង្ខំឱ្យដើរសុំទាន។ ជាសំណាងល្អ គាត់ ត្រូវបានប៉ូលីសជួយសង្គ្រោះទាន់ពេល។
កុមារដែល មាន អាយុចន្លោះពីបួនទៅប្រាំបី ឆ្នាំគឺងាយរង គ្រោះ បំផុតក្នុងការចាប់ជំរិត ហើយប៉ូលីសបានព្រមាន ឪពុកម្តាយ មិនឱ្យទុកកូនរបស់ពួកគេឱ្យនៅម្នាក់ឯងនៅកន្លែងសាធារណៈ ឬទុកនៅជាមួយមនុស្សចម្លែក។
បច្ចុប្បន្ននេះនាយកដ្ឋានកំណត់ត្រាឧក្រិដ្ឋកម្មថៃ កំពុងប្រើប្រាស់ បច្ចេកទេសគំនូរព្រាងតាមអាយុ ដើម្បីបង្កើតគំនូរព្រាង របស់ កុមារដែលបានបាត់ខ្លួនជាច្រើនឆ្នាំ។អាជ្ញាធអះអាងថា បច្ចេកទេស នេះ អាចជួយក្នុងការតាមដានពួកគេនៅពេលពួកគេធំឡើង។
អាជ្ញាធរថៃបានណែរនាំ ឪពុកម្តាយឱ្យថតរូបកូនៗមុនពេលពួក គេចាកចេញពីផ្ទះ ហើយសរសេរឈ្មោះ និងលេខទំនាក់ទំនង របស់ពួកគេនៅលើកាត ឬក្រដាសមួយសន្លឹក ហើយដាក់វានៅ ក្នុងហោប៉ៅអាវឬខោកូនៗរបស់ពួកគេ។
ប្រសិនបើកូនរបស់ពួកគេបាត់ ឪពុកម្តាយគួរតែទូរស័ព្ទទៅ អាជ្ញាធរ បន្ទាន់៕
ដោយ៖វណ្ណ ស័ក្ដិ