រថយន្ត ៤០គ្រឿង បុកបន្តកន្ទុយគ្នា លើផ្លូវល្បឿនលឿន ក្នុងប្រទេសកូរ៉េខាងត្បូង របួសធ្ងន់ស្រាល ២៥នាក់

សេអ៊ូល៖ មនុស្ស ២៥នាក់បានរងរបួសក្នុងឧបទ្ទវហេតុរថយន្តបុកបន្តកន្ទុយគ្នា ដែលបានកើតឡើងនៅផ្លូវល្បឿនលឿនមួយ នៅភាគខាងជើងនៃទីក្រុង Pocheon កាលពីយប់ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣។

រថយន្តប្រមាណ៤០គ្រឿងបានបុកបន្តកន្ទុយគ្នា នៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃអាទិត្យ ទី១៥មករានេះ (ម៉ោងក្នុងតំបន់) នៅលើផ្លូវល្បឿនលឿន Guri-Pocheon ក្នុងទីក្រុង Pocheon ស្ថិតចម្ងាយ ៤៦គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីសេអ៊ូល។

មនុស្សម្នាក់បានគាំងបេះដូង និង៣នាក់ទៀតបានរងរបួសធ្ងន់ដោយសាររថយន្តធុនធំបុកគ្នាពេញទំហឹង។ មន្ត្រីបាននិយាយថា មនុស្ស ២១នាក់បានរងរបួសស្រាល និងបានទទួលការព្យាបាល។

ព្រិលទឹកកកនៅលើផ្លូវត្រូវបានគេជឿថា កត្តាបណ្តាលឱ្យមានគ្រោះថ្នាក់នេះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner