សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែសម្តេចតេជោ ហ៊ុន សែន៖ ផលិតផលត្រីរបស់ម៉ាល់ឌីវ នឹងក្លាយជាគោលដៅនាំចេញទៅកាន់កម្ពុជា
ម៉ាល់ឌីវ៖ ថ្លែងឆ្លើយតបនឹងកម្ពុជា ពិចារណានាំចូលត្រីខកំប៉ុង ពីប្រទេសម៉ាល់ឌីវ ដែលជាការលើកឡើងរបស់ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា មានតម្រូវការក្នុងស្រុកខ្ពស់ សម្រាប់ត្រីខំកំប៉ុង របស់ម៉ាល់ឌីវ ។ ផលិតផលត្រីរបស់ម៉ាល់ឌីវ នឹងក្លាយជាគោលដៅនាំចេញទៅកាន់កម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជាផង និងអ្នកទេសចរណ៍ដែលមកទស្សនកិច្ចនៅកម្ពុជាផង ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ រយៈពេល ៣ ថ្ងៃ ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជា ជាប្រទេសដែលមានទាំងត្រីទឹកសាប និងត្រីទឹកសមុទ្រ ក៏ប៉ុន្តែវាមិនគ្រប់នោះទេ។ ដូច្នេះ គោលដៅដំបូង នៃការនាំចេញរបស់ម៉ាល់ឌីវ ទៅកាន់កម្ពុជា គឺត្រីខកំប៉ុង ។
សម្តេច បានបញ្ជាក់ថា កម្ពុជា បានប្រើប្រាស់ត្រីខកំប៉ុងចំនួនប្រមាណ ១០ម៉ឺនកេះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ ហើយត្រីខកំប៉ុង នៅតែជាតម្រូវការបន្តទៀត ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ផលិតផលត្រីរបស់ម៉ាល់ឌីវ អាចនឹងក្លាយជាគោលដៅនាំចេញទៅកាន់កម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជាផង និងអ្នកទេសចរណ៍ដែលមកទស្សនកិច្ចនៅកម្ពុជាផង ៕ ដោយ ៖ វណ្ណលុក