ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យកម្ពុជា-ម៉ាល់ឌីវ បង្កើតកញ្ចប់ទេសចរណ៍រួមគ្នា នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ម៉ាល់ឌីវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងជំរុញឱ្យកម្ពុជា-ម៉ាល់ឌីវ បង្កើតកញ្ចប់ទេសចរណ៍រួមគ្នា នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ រយៈពេល ៣ ថ្ងៃ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា ទាក់ទងជាមួយទេសចរណ៍ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

សម្តេច បានបន្តថា មិនគ្រាន់តែប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌីវ ប្រជាជនម៉ាល់ឌីវ ទៅកាន់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងផ្តោតការយកចិត្តទុកដាក់ទៅលើអ្នកដែលទស្សនកិច្ចនៅកម្ពុជាទៅលើប្រាង្គប្រាសាទនានា បន្ទាប់មកគេក៏អាចមកកាន់ម៉ាល់ឌីវដើម្បីងូតទឹកលំហែនៅមាត់សមុទ្រ ឬក៏អ្នកដែលមកងូតទឹកនៅម៉ាល់ឌីវរួច គេក៏អាចទៅទស្សនាប្រាង្គប្រាសាទនៅកម្ពុជាបានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងអាចក្លាយទៅជាកញ្ចប់ទេសចរណ៍រួមមួយ ហើយដែលអាចប្រើប្រាស់ វីសា មួយគោលដៅពីរ ដែលយើងនឹងសិក្សាពីបញ្ហានេះបន្តទៀត៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner