សម្តេចតេជោ និងប្រធានាធិបតីកោះម៉ាល់ឌីវ ចុះហត្ថលេខាលើឯកសារចំនួន៦ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីកោះម៉ាល់ឌីវ បានចុះហត្ថលេខាលើឯកសារចំនួន៦ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យទេសចរណ៍, ការទូត និងសុខាភិបាល។ កម្ពុជា និងប្រទេសម៉ាល់ឌីវ មានចំណងការទូតរវាងគ្នារយៈពេល២៨ឆ្នាំ និងដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន រវាងពីថ្ងៃទី១៥ ដល់១៧ មករា ឆ្នាំ២០២៣ គឺជាដំណើរទស្សនកិច្ចលើកដំបូងតបតាមការអញ្ជើញរបស់ប្រធានាធិបតីកោះម៉ាល់ឌីវ។ អប្សរាណិតរាយការណ៍