៧២ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៥ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ បានថយចុះចំនួន ១៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន ។ យោងតាមក្រសួងសុខាភិបាលតួលេខឆ្លងថ្មីនៃ៧២ម៉ោងចុងក្រោយ មានចំនួនតែ ៥ករណីប៉ុណ្ណោះ ដោយនៅថ្ងៃច័ន្ទ នេះការឆ្លងមានចំនួន ២ករណី, ថ្ងៃអាទិត្យមាន ៣ករណី និងដោយឡែកនៅថ្ងៃសៅរ៍ មិនមានការឆ្លងថ្មីនោះឡើយ ។ តួលេខឆ្លងថ្មីទាំង ៥ករណី នាវេលា ៧២ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ កាលពីសប្តាហ៍មុន ដែលរហូតមកទល់ពេលនេះមានពលរដ្ឋទៅចាក់បាន ចំនួន ២ម៉ឺន ៧ពាន់ ៤៤២នាក់ ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ននូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB ។
កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។