អ៊ុយក្រែននឹងទទួលបានថវិការ ៣ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ

កៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេននី ស្មីហែល បាននិយាយក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអ៊ុយក្រែននឹងទទួលបាន ៣ពាន់លានអឺរ៉ូ ឬប្រហែល ៣.២៥ពាន់លានដុល្លារ ពីសហភាពអឺរ៉ុប (EU) ក្នុងសប្តាហ៍នេះ ដែលវាជាផ្នែកមួយនៃជំនួយហិរញ្ញវត្ថុថ្មី។

លោក ស្មីហែល បានបង្ហោះសារនៅលើបណ្តាញសង្គមតេលេក្រាមថា អ៊ុយក្រែន និងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់កម្មវិធីម៉ាក្រូហិរញ្ញវត្ថុសម្រាប់ទីក្រុងកៀវ ដែលមានតម្លៃ ១៨ពាន់លានអឺរ៉ូ ឬប្រហែល ១៩.៥ពាន់លានដុល្លារ។

លោក ស្មីហែល បានបញ្ជាក់ថា មូលនិធិនេះនឹងជួយអ៊ុយក្រែន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្របដណ្តប់រាល់ការចំណាយសំខាន់ៗនៅក្នុងឆ្នាំ ២០២៣នេះ ចំពេលជម្លោះជាមួយរុស្ស៊ីនៅតែបន្ត។

សូមរម្លឹកផងដែរថា កាលពីឆ្នាំ ២០២២កន្លងទៅ អ៊ុយក្រែនបានទទួលជំនួយអន្តរជាតិចំនួន ៣២.១ពាន់លានដុល្លារ ក្នុងនោះមូលនិធិចំនួន ៨ពាន់លានដុល្លារបានមកពីសហភាពអឺរ៉ុប។ នេះបើយោងតាមធនាគារកណ្តាលអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner