សវនការកាត់ទោស អ្នកពាក់ព័ន្ធ ករណីរត់ជាន់គ្នាស្លាប់មនុស្ស ១៣៥នាក់ ពេលប្រកួតបាល់ទាត់ នៅឥណ្ឌូនេស៊ី បានចាប់ផ្តើម

ហ្សាកាតា៖ តុលាការនៅឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ បានចាប់ផ្តើមការកាត់ក្តី លើមន្ត្រីប៉ូលីស និងអ្នករៀបចំការប្រកួតបាល់ទាត់ដោយចោទប្រកាន់ពីបទធ្វេសប្រហែសព្រហ្មទណ្ឌ ចំពោះតួនាទីរបស់ពួកគេនៅក្នុងការរត់ជាន់គ្នានៃកីឡដ្ឋានបាល់ទាត់ដ៏សាហាវបំផុតមួយក្នុងពិភពលោក នៅកោះជ្វា កាលពីខែតុលា។

គួររម្លឹកថា មានមនុស្ស១៣៥នាក់បានស្លាប់ បន្ទាប់ពីការប្រកួតបាល់ទាត់ នៅកីឡដ្ឋាន កាន់ជូរូហាន (Kanjuruhan) ក្នុងទីក្រុង ម៉ាឡាង (Malang) កោះជ្វាខាងកើត ដែលបង្កឱ្យមានចម្ងល់អំពីការផ្តល់សុវត្ថិភាព និងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដែលជាវិធានការគ្រប់គ្រងហ្វូងមនុស្ស ដែលត្រូវបានហាមឃាត់ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) ។

តុលាការក្នុងទីក្រុង ស៊ូរ៉ាបាយ៉ា (Surabaya ) បើកសវនាការលើការចោទប្រកាន់លើមនុស្ស ៥នាក់ រួមទាំងមន្ត្រីប៉ូលិសបីនាក់ និងមន្ត្រីសន្តិសុខម្នាក់ និងអ្នករៀបចំការប្រកួត។ បើរកឃើញថាមានទោសមែន ពួកគេប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា រយៈពេល ៥ឆ្នាំ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យតុលាការ លោក អាហ្គុង ប្រាណាតា (Agung Pranata) បាននិយាយថា ការជំនុំជម្រះកំពុងត្រូវបានធ្វើឡើងតាមរយៈវីដេអូ ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner