ចិន និងអាល់បានី ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ

ទីរ៉ាណា៖ តំណាងរដ្ឋាភិបាលរបស់ប្រទេសចិន និងអាល់បានី នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការទៅវិញទៅមកសម្រាប់មន្ត្រី និងប្រជាពលរដ្ឋប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាល់បានី លោក ចូវ តីង និងអនុរដ្ឋមន្ត្រីអាល់បានីទទួលបន្ទុកកិច្ចការអឺរ៉ុប និងក្រសួងការបរទេស លោកស្រី មេជី ហ្វីណូ។

តាមរយៈកិច្ចព្រមព្រៀងនេះ មិនថាពួកគេកាន់លិខិតឆ្លងដែនប្រភេទណានោះទេ ឱ្យតែ ប្រជាពលរដ្ឋចិន និងអាល់បានី អាចចូលប្រទេសរបស់គ្នាទៅវិញទៅមកបានដោយមិនចាំបាច់មានទិដ្ឋាការឡើយ។

សូមរម្លឹកផងដែរថា ក្នុងឆ្នាំ ២០១៨ និង ២០១៩ អាល់បានីបានអនុវត្តគោលនយោបាយគ្មានទិដ្ឋាការដល់ពលរដ្ឋចិនដែលបានមកដល់ប្រទេសខ្លួន សម្រាប់ការទស្សនារយៈពេលខ្លីក្នុងរដូវទេសចរណ៍ដ៏មមាញឹក។

នៅឆ្នាំបន្ទាប់ អាល់បានីក៏បានអនុញ្ញាតឱ្យទៅលេងប្រទេសខ្លួនរយៈពេលខ្លី សម្រាប់ពលរដ្ឋចិនដោយគ្មានទិដ្ឋាការផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner