ទង់ជាតិរុស្សី និងបេឡារុស្ស ត្រូវបានហាមដាក់នៅកម្មវិធី Australian Open បន្ទាប់ពីការតវ៉ារបស់អ៊ុយក្រែន
អូស្រា្តលី៖ ទង់ជាតិរុស្ស៊ី និងបេឡារុស្សត្រូវបានហាមឃាត់ដោយ កីឡា វាយកូនបាល់អូស្ត្រាលី នៅថ្ងៃអង្គារ ទី១៧ ខែមករា ក្នុងព្រឹត្តិការណ៍ Australian Open បន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ុយក្រែនបានជំរុញ ឱ្យមានសកម្មភាពបន្ទាប់ពីបានប្រទះឃើញមនុស្សម្នាក់កាន់ទង់ជាតិនៅកន្លែងប្រកួត។
ទង់ជាតិដែលមានឆ្នូតក្រហម ស និងខៀវ របស់រុស្ស៊ី ត្រូវបានគេ ប្រទះឃើញកាលពីថ្ងៃចន្ទ អំឡុងពេលប្រកួតជុំទីមួយរវាង Kateryna Baindl របស់អ៊ុយក្រែន និង Kamilla Rakhimova របស់រុស្ស៊ី។
តាមរយៈសារបង្ហោះរបស់គេហទំព័រ កីឡាវាយកូនបាល់អូស្រ្តាលី បានឱ្យដឹងថា មូលហេតុដែលហាមឃាត់មិនឱ្យដាក់ទង់ជាតិ ប្រទេស ទាំងពីរ ដោយសារតែថ្មីៗនេះមានភាពចលាចលធ្លាប់បានកើត ឡើង នៅក្នុងទីធ្លាកីឡាវាយកូនបាល់។ដូច្នេះហើយគោលការណ៍ របស់ កម្មវិធី Australian Open គឺចង់ធានា នូវសុវត្ថិភាព និងបរិយាកាស ល្អដល់អ្នកគាំទ្រ ដោយអនុញ្ញាតឱ្យអ្នកទស្សនាយកចូលបាន ប៉ុន្តែ មិនអាចបញ្ចេញមកខាងក្រៅ និងធ្វើឱ្យមានភាពរំខាននោះទេ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែន Vasyl Myroshnychenko បានអំពាវនាវ ដល់ប្រទេស អូស្ត្រាលី និងនូវែសេឡង់ ដើម្បីចាត់វិធានការទៅលើ រឿងនេះ។ លោកបានលើកឡើងថា ៖ «ខ្ញុំនឹងធ្វើការថ្កោលទោស ចំពោះ ការបង្ហាញជាសាធារណៈនៃទង់ជាតិរុស្ស៊ីអំឡុង ពេលការ ប្រកួតរបស់កីឡាករវាយកូនបាល់អ៊ុយក្រែន Kateryna Baindl ក្នុងព្រឹត្តិការណ៍ Australian Open» ។
លោក Myroshnychenko កាលពីសប្តាហ៍មុនក៏បានជំរុញឱ្យ ព្រឹត្តិការណ៍ Australian Open ហាមឃាត់កីឡាករមកពីប្រទេស បេឡារុស្សផងដែរ បន្ទាប់ពីប្រទេសនេះគាំទ្រចំពោះការលុក លុយ របស់ Vladmir Putin ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរុស្សី ឈ្លានពានអ៊ុយក្រែន អ្នកលេង កីឡាវាយកូនបាល់មកពីប្រទេសនេះតម្រូវឱ្យប្រកួតប្រជែងក្រោមទង់ជាតិ អព្យាក្រឹតប៉ុណ្ណោះ៕
ដោយ៖ឡេង អារីតា
Russia and Belarus flags banned at Australian Open after Ukraine protest – CNA (channelnewsasia.com)