សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់ អ្នកប្រមាថកិត្តិយសថ្លៃថ្នូរ គណបក្សប្រជាជនកម្ពុជា (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានព្រមានជុំវិញការចាត់វិធានការតាមផ្លូវច្បាប់ដល់គណបក្សនយោបាយនានាណាដែលបន្តចោទថាគណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត ឬប្រមាថកិត្តិយស ដល់ភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសាសន៍ព្រមាននៅថ្ងៃទី១៩មករានេះ បានធ្វើឡើងទន្ទឹមនឹងមានការឃាត់ខ្លួននអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលជាប់ទាក់ទងនឹងការចេញសែកអត់សាច់ប្រាក់ ប៉ុន្តែគណបក្សភ្លើងទៀន បែរជានិយាយថាវាជារឿងនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្នុងនាមសម្តេចជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចមិនអាចឱ្យមានអំពើប្រមាថដាក់លើគណបក្សប្រជាជនកម្ពុជាបានឡើយចាប់ពីពេលនេះទៅ។