សម្តេចតេជោពិនិត្យវឌ្ឍនភាពសំណង់មន្ទីរពេទ្យតេជោសន្ដិភាព ដែលនឹងក្លាយជាមន្ទីរពេទ្យធំជាងគេបង្អស់នៅកម្ពុជា (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា បន្ទាប់ពីការសាងសង់រួចរាល់ជាស្ថាពរ។ សំណង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា, ខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងជុំវិញ មូលហេតុអ្វីដែលកម្ពុជាត្រូវកសាងមន្ទីរពេទ្យដ៏ធំនេះ?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាគោលដៅចម្បង នៃការកសាងមន្ទីរពេទ្យនេះ គឺការគ្រប់គ្រងការផ្ទុះនៃជម្ងឺឆ្លងណាមួយដែលនឹងកើតឡើងសាជាថ្មី។ មន្ទីរពេទ្យដែលកំពុងសាងសង់នេះ នៅបានរៀបចំកន្លែងដាក់គ្រែប្រមាណ២ពាន់គ្រែសម្រាប់ការត្រៀមដល់ការផ្ទុះនៃជម្ងឺឆ្លងនានា។

មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣។

ads banner