សម្តេចតេជោអំពាវនាវការប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យ ដែលសេចក្តីអំពាវនាវនេះបានធ្វើនៅ២ថ្ងៃមុនបុណ្យចូលឆ្នាំចិន និងវៀតណាម ឈានចូលមកដល់។ បុណ្យចូលឆ្នាំចិន និងវៀតណាមឆ្នាំ២០២៣នេះ នឹងមកដល់ថ្ងៃទី២១ដល់ ២៤មករា។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងមកដល់នាពេលខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រៀមកម្លាំងសមត្ថកិច្ចពង្រាយជាង ១ពាន់៥០០ នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ads banner