មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីនចុះហត្ថលេខាតាមប្រព័ន្ធវីដេអូ (Video Inside)

មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន បានចុះហត្ថលេខារួមគ្នា តាមប្រព័ន្ធវីដេអូលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។

ការចុះហត្ថលេខារួមគ្នានេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឧត្តមសេនីយ៍ឯក រ៉ូម៉េអូ ប្រនណឺយូញៀ ROMEO S BRAWNER JUNIOR។

មន្ត្រីកងទ័ពជើងគោកបានថ្លែងថាការចុះហត្ថលេខានេះ គឺក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត»។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ សមភាគីទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែង រវាងប្រទេសទាំង២ និងការភ្ជាប់ចំណងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ ១៩៥៧។

ថ្នាក់ដឹកនាំបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំង២ បានសម្តែងនូវក្តីអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិផងដែរ តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧។

ads banner