តុលាការបដិសេធការស្នើនៅក្រៅឃុំរបស់នាង ឈឹម ស៊ីថរ (Video Inside)
អត្ថបទដោយ៖
Apsara Net
តុលាការបានបដិសេដនៅថ្ងៃទី១៩មករានេះជុំវិញសំណើសុំនៅក្រៅឃុំរបស់អតីតប្រធានសហជីពក្រុមហ៊ុនណាហ្គាវើល នាង ឈឹម ស៊ីថរ ។ ឈ្មោះ ឈឹម ស៊ីថរ ដែលជាមេដឹកនាំ កម្មករធ្វើបាតុកម្មខុសច្បាប់នៅកាស៊ីណូណាហ្គា ត្រូវបានតុលាការចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែក្រោយជាប់ឃុំរយៈពេលប្រមាណ២ខែ ក៏ត្រូវបានដោះលែងក្នុងស្ថានភាពឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងគ្មានការអនុញ្ញាតឱ្យធ្វើដំណើរចាកចេញក្រៅប្រទេសឡើយ។ ប៉ុន្តែ ឈ្មោះ ឈឹម ស៊ីថរ បានធ្វើដំណើរទៅប្រទេសអូស្ត្រាលី, និងពេលវិលត្រឡប់មកវិញបាន មួយថ្ងៃ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន។
សមត្ថកិច្ចបញ្ជាក់ថាការចាប់ខ្លួនស្ត្រីឈ្មោះ ឈឹម ស៊ីថរ នេះ គឺដោយសារតែនាងមិនគោរពតាមដីការ របស់តុលាការដែលដាក់ឱ្យនាងស្ថិតនៅក្រៅ ឃុំក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមការចាកចេញទៅក្រៅប្រទេស។