សហរដ្ឋអាម៉េរិក ចេញការប្រកាសអាសន្ន ស្របពេលព្យុះសង្ឃរា ដូរៀន កំពុងបក់បោកសំដៅ មកកាន់រដ្ឋផ្លូរីដា
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ អភិបាលរដ្ឋផ្លូរីដា លោក រ៉ូន ឌែសាន់ទីស នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បានចេញការប្រកាសអាសន្នលើតំបន់ចំនួន២៦នៃរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាម៉េរិកមួយនេះ ពាក់ព័ន្ធនឹងការមកដល់នៃព្យុះហឺរីខិន ដូរៀន នៅឆ្នេរសមុទ្រភាគខាងកើតរបស់រដ្ឋនាចុងសប្តាហ៍នេះ។
បើតាមអាជ្ញាធរឧតុនិយមអាម៉េរិក ព្យុះសង្ឃរានេះ អាចនឹងវិវត្តន៍ខ្លួនដល់កម្លាំងដ៏ខ្លាំងក្លាបន្ថែមទៀត នៅពេលដែលវាបានបក់បោកមកដល់តំបន់ដីគោកនៃរដ្ឋ ផ្លូរីដា នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ(ម៉ោងក្នុងតំបន់)។
ដោយឡែកការប្រកាសអាសន្ននេះ ត្រូវបានធ្វើឡើងក្រោយព្យុះហឺរីខិន ដូរៀន បានវិវឌ្ឍន៍ខ្លួនក្លាយជាព្យុះសង្ឃរាកម្រិតទី១ នៅពេលវាមកដល់ភាគខាងកើតនៃសមុទ្រការ៉ាប៊ីន ភាគខាងត្បូងសហរដ្ឋអាម៉េរិក៕ធ.ដ



