ពិនិត្យឃើញមានប្រើប្រាស់ថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅវម៉ោង០២និង០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ កែវ វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង បានល្បាតក្នុងភូមិសាស្ត្រ ឃើញជនសង្ស័យកំពុងដើរ ដោយមានការសង្ស័យសមត្ថកិច្ចបានឲ្យឈប់ ត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនបន្តទៅ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាជនសង្ស័យមានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner