ផ្ទុះមីនតោននៅព្រះវិហារ, របួសធ្ងន់លើយុវជនម្នាក់ (Video Inside)

មីនតោនមួយគ្រាប់បានផ្ទុះនៅក្នុងខេត្តព្រះវិហារ ដោយបណ្តាលឱ្យយុវជនអាយុ២០ឆ្នាំម្នាក់ ដែលកំពុងភ្ជួរដីចំការ បានរងរបួសធ្ងន់។ ខេត្តព្រះវិហារដែលជាប់នឹងព្រំដែនថៃ គឺជាខេត្តដែលមានសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេបំផុត បន្សល់ទុកពីអតីតកាលសង្គ្រាមស៊ីវិល។

យុវជនឈ្មោះ សៀក គឹមហុង អាយុ ២០ឆ្នាំ និងត្រាក់ទ័រដែលបានភ្ជូរដីប៉ះចំមីនតោន ត្រូវបានគេថតបង្ហោះរូបដែលរងគ្រោះថ្នាក់នេះ តាមបណ្តាញសង្គមនៅថ្ងៃទី២៣ មករា ឆ្នាំ២០២៣នេះ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារវេលាម៉ោងជិត៨យប់ ថ្ងៃទី២២ មករា ឆ្នាំ២០២៣។

កម្ពុជាមានគំរោងបោសសំអាត គ្រាប់មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខណៈទំហំផ្ទៃដី ត្រូវបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅមានប្រមាណ៦០០គីឡូម៉ែត្រក្រឡាថែមទៀត។

យុវជនរងរបួស សៀក គឹមហុង គឺជាមនុស្សចុងក្រោយម្នាក់ដែលរងរបួសនឹងការផ្ទុះ ដោយសារគ្រាប់មីនតោន។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ មានប្រជាជនរងគ្រោះ សរុបចំនួន៦ម៉ឺន៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់ មាន ១ម៉ឺន ៩ពាន់៨១៨ នាក់ ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

ads banner