គជបទទួលពាក្យបណ្តឹង៦៧ ក្រោយបិទបញ្ចប់ការប្តឹងតវ៉ា (Video Inside)
អត្ថបទដោយ៖
Apsara Net
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទបញ្ចប់ការប្តឹងតវ៉ា នៃបញ្ជីឈ្មោះបោះឆ្នោត រយៈពេល១០ដំបូង ជាមួយការទទួលបានពាក្យបណ្តឹងចំនួន៦៧បណ្តឹង។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានបញ្ជាក់ថាថ្ងៃទី២៣ មករានេះ គ.ជ.ប បិទបញ្ចប់ការប្តឹងតវ៉ានៃបញ្ជីឈ្មោះបោះឆ្នោតដំបូង។ លោកបន្តថា ក្នុងចំណោមពាក្យបណ្តឹង៦៧នោះ រួមមាន៦៣បណ្តឹង គឺជាបណ្តឹងតវ៉ា, និង ៤បណ្តឹងគឺជា បណ្តឹងជំទាស់ដែលភាគច្រើនពាក់ព័ន្ធនឹងការស្នើកែតម្រូវទិន្នន័យ ដូចជាលេខអត្តសញ្ញាណ បណ្ណជាដើម។
យោងតាមរបាយការណ៍របស់គ.ជ.ប ចំនួនអ្នកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជី ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩ លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុប ឈ្មោះចេញ ពីបញ្ជីមានចំនួនជិត២៨ម៉ឺននាក់៕