តម្លៃប្រេងសាំងកើនឡើង (Video Inside)

តម្លៃប្រេងសាំង បានកើនឡើងមកវិញ សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់៤០០រៀល ក្នុង១លីត្រដែលតម្លៃនេះ មានការកើនឡើងចំនួន២០០ រៀល ក្នុងមួយលីត្រ បើធៀបទៅការ លក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូតវិញ គឺមានតម្លៃចំនួន ៤ពាន់៦០០ រៀលក្នុង ១លីត្រ កើនឡើងចំនួន២០០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។

តម្លៃប្រេងស៊ុបពែ័រ មិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់ តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះគឺមានតម្លៃ ចំនួន៥ពាន់រៀល និងកន្លែងខ្លះទៀតគឺមានតម្លៃចំនួន៥ពាន់៥០រៀល ក្នុងមួយលីត្រ ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner