អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ការត្រៀមកម្លាំងជាង២ម៉ឺននាក់ (Video Inside)

អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា គេត្រៀមកងកម្លាំងសមត្ថកិច្ចជាង២ម៉ឺននាក់ ក្នុងការពង្រាយ ដើម្បីការពាររក្សាសុវត្ថិភាពក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមខែឧសភា និងខែមិថុនា។

អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិអូឡាំពិក នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានលើកឡើងនូវផែនការដាក់ពង្រាយកម្លាំងថែរក្សាសន្តិសុខនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយរបស់ថ្នាក់ដឹកនាំបញ្ជាកងកម្លាំង។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ គឺស្ថិតក្នុងគោលបំណងចំនួន២។ គោលបំណងទីមួយ ត្រូវធានាដាច់ខាត សុវត្ថិភាព និងសន្ដិសុខទាំងស្រុងនៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡា អាស៊ានប៉ារ៉ាហ្គេម ទាំងពេលមុន និងក្រោយការប្រកួត។ និងគោលបំណងទីពីរ ការលើកកិត្យានុភាព របស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។

ads banner