កម្ពុជាចាប់ផ្តើមរាប់ថយក្រោយ១០០ថ្ងៃការប្រកួតកីឡាស៊ីហ្គេម (Video Inside)

កម្ពុជាបានចាប់ផ្តើមរាប់ថយក្រោយរយៈពេល១០០ថ្ងៃ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ហើយ។ ការចាប់ផ្តើមរាប់ថយក្រោយ១០០ថ្ងៃនេះ បានធ្វើឡើងនៅថ្ងៃទី២៥ មករា ឆ្នាំ២០២៣ ទន្ទឹមនឹងមានកិច្ចប្រជុំរបស់នាយបេសកកម្មស៊ីហ្គេម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន ដែលជានាយបេសកកម្មរបស់កម្ពុជាផងដែរនោះ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃដែលមានការរាប់ថយក្រោយរយៈពេល១០០ថ្ងៃនេះ។ (សម្លេង វ៉ាត់ ចំរើន)

នៅថ្ងៃទី២៥ មករា ដដែលនេះផងដែរ, នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពិធីរាប់ចាប់ផ្តើមរាប់ ថយក្រោយរយៈពេល១០០ថ្ងៃ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ (សម្លេងសម្ដេច ទៀ បាញ់)

ads banner