លោក តាយយីប អឺដូហ្គាន់ ថ្លែងថា តួកគី នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សាហកម្មការពារជាតិជាមួយរុស្ស៊ី

រុស្ស៊ី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃអង្គារនេះបានថ្លែងថា ប្រទេសរបស់លោកនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិជាមួយរុស្ស៊ី ក្នុងនោះរួមមានទាំងការបញ្ជាទិញយន្តចម្បំាងរបស់ទីក្រុងម៉ូស្គូផងដែរ។

ការកត់សម្គាល់បែបនេះរបស់លោក អឺដូហ្គាន់ ត្រូវបានធ្វើឡើងក្នុងឱកាសដែលរូបលោក និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចុះត្រួតពិនិត្យយន្ដហោះចម្បាំង Su-57 របស់រុស្ស៊ី បន្ទាប់ពីបានចូលរួមពិធីតាំងពិព័រណ៌យន្តហោះចម្បំាង MAKS 2019 នាពេលថ្មីៗនេះ។ កម្មវិធីនេះរៀបចំឡើងនៅខាងក្រៅទីក្រុងម៉ូស្គូ ជាទីដែលលោក អឺដូហ្គាន់ ផ្ទាល់បានសាកសួរថា តើតួកគី អាចទិញយន្ដហោះចម្បាំងដ៏ទំនើបនេះពីរុស្ស៊ីដែរឬទេ? ហើយភ្លាមៗនោះដែរលោក ពូទីន បានឆ្លើយតបវិញថា ពិតប្រាកដណាស់ អ្នកអាចទិញវាបាន។

សូមជម្រាបថា ដោយសារតែការទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី តួកគី ត្រូវបានសហរដ្ឋអាម៉េរិកដកចេញពីគម្រោងអភិវឌ្ឍន៍យន្ដហោះចម្បាំង F-35 ប៉ុន្តែ តួកគី ក៏បានព្រមានដែរថា ខ្លួនអាចនឹងទិញយន្ដហោះចម្បាំងរុស្ស៊ី Su-57 ជំនួស F-35 បើទោះជាត្រូវប្រឈមមុខនឹងទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner