ក្រសួងធនធានទឹកព្យាករណ៍ការចុះត្រជាក់សាឡើងវិញ (Video Inside)

ក្រសួងធនធានទឹកបានព្យាករណ៍សីតុណ្ហភាពអប្បបរមាចុះត្រជាក់ក្នុងកម្រិតពី១៤ទៅ១៦ អង្សាសេនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ នៃប្រទេសកម្ពុជា ខណៈខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី១៧ទៅ២១អង្សាសេ។

ការព្យាករណ៍ចុះត្រជាក់នោះ គឺរវាងពីថ្ងៃទី២៧ ដល់៣០ មករា ឆ្នាំ២០២៣ ដោយសារការរងនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់ មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។

ការព្យាករណ៍បានឱ្យដឹងថា ចំណែកនៅក្នុងរាជធានីភ្នំពេញនោះវិញសីតុណ្ហភាពត្រជាក់អប្បបរមាអាចធ្លាក់ចុះដល់២០អង្សាសេ។ ហើយបន្ទាប់ពីនោះ គឺរហូតដល់ថ្ងៃទី៥ ខែកុម្ភៈសីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ ។

ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការព្យាករណ៍បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើតការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់នេះ៕

ads banner